ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់វាយប្រហារតំបន់ជាច្រើនជុំវិញពិភពលោក សម្លាប់មនុស្សជិត៦០០នាក់

ចែករំលែក៖

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងបង្កជាគ្រោះទឹកជំនន់នៅតំបន់ជាច្រើនជុំវិញពិភពលោក ។ នៅក្នុងប្រទេសអុីរ៉ង់ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅទីក្រុងចំនួន៦០ ស្រុកចំនួន១៤០ និងផ្ទះជាង ៥០០ខ្នងរងការបំផ្លាញ សម្លាប់មនុស្ស ៨០នាក់ ។
នៅក្នុងប្រទេសប៉ាគីស្ថានមានមនុស្ស ៥៤៩នាក់ស្លាប់ និងផ្ទះជាង ៤៦.២០០ខ្នងរងការខូចខាត ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់។
សារព័ត៌មាន ស៉ីនហួ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរឥណ្ឌានិងប៉ាគីស្ថាន នាថ្ងៃ២១ខែសីហាបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់៧៤នាក់ បានបាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់ នៅក្នុងប្រទេសទាំងពីរ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានរាយការណ៍ថា គិតត្រឹមយប់ថ្ងៃទី២០ខែសីហា មនុស្សចំនួន៣៦នាក់បានស្លាប់ ព្រមទាំង១៤៥នាក់បានរងរបួស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយសារជំនន់ទឹកភ្លៀង និងឧប្បត្តិហេតុពាក់ព័ន្ធដទៃទៀត។ ក្នុងនោះ នៅខេត្ត Sindh ភាគខាងត្បូង ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេ មានមនុស្សស្លាប់១៨នាក់, ខេត្ត Khyber Pakhtunkhwa ភាគពាយព្យ មានអ្នកស្លាប់១១នាក់ និងខេត្ត ពូនចាប់ (Punjab) ភាគខាងកើតមានអ្នកស្លាប់៧នាក់។ ក្រៅពីនេះ ផ្ទះសម្បែង ១០,៨៦០ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ហើយ១៧,០១០ខ្នង បានរងការខូចខាត។
ចំណែកនៅខាងប្រទេសឥណ្ឌាវិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនមនុស្សបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ចំពោះមុខការធ្លាក់ភ្លៀងខ្លាំងជោកជាំ នៅតំបន់ភាគខាងជើងនិងនៅភាគខាងកើតប្រទេស បានកើនដល់៣៨នាក់ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ ៕

ដោយ៖ ធីរីណា(រូបថត៖ TTXVN )


ចែករំលែក៖