ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ថ្នាលក្លោដ ឬ Claud Platform »?

ចែករំលែក៖

ភ្នំពេញ ៖ «ថ្នាលក្លោដ ឬ Claud Platform» សំដៅដល់ ប្រព័ន្ធប្រតិបត្តិការ និងហាតវ៉ែរនៃសេវូបករណ៍មួយ ឬភាសាបច្ចេកទេសហៅថា Hardware of a server នៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលពឹងផ្អែកលើអ៉ីនធឺណិត។

វាអនុញ្ញាតឲ្យ គ្រប់ផលិតផលសុហ្វវ៉ែ និងហាតវ៉ែរ ដើម្បីរួមរស់ ឬប្រតិបត្តិការជាមួយគ្នាពីចម្ងាយ និងស្ថិតនៅក្នុងមាត្រាដ្ឋានមួយ។

ចឹង, តើថ្នាលក្លោដនេះធ្វើប្រតិបត្តិការយ៉ាងដូចម្តេច?

សហគ្រាសនានា បានជួលជាវលទ្ធភាពនៃការលុកចូលប្រើប្រាស់ ទៅនឹងសេវាកុំព្យូទ័រ ដូចជា សេវូបករណ៍ (Server) មូលទិន្នន័យ (Database) ការផ្ទុក (Storage) ការវិភាគ (Analytics) ការតភ្ជាប់បណ្តាញ សេវូបករណ៍ និងបញ្ញាវៃឆ្លាត ។ល។ ដូច្នេះហើយ សហគ្រាសទាំងនោះ មិនចាំបាច់ធ្វើការបំពាក់ ឬស្ថាបនាមជ្ឈមណ្ឌលទិន្នន័យ ឬហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័ររបស់ខ្លួនឡើយ។ ពួកគេគ្រាន់តែចំណាយសម្រាប់អ្វីដែលពួកគេប្រើប្រាស់សេវាកុំព្យូទ័រពីក្រុមហ៊ុន ឬអង្គភាពដែលផ្តល់ថ្នាលក្លោដ ប៉ុណ្ណោះ។

– ប្រភេទនៃថ្នាលក្លោដ រួមមាន៖

 ១) ក្លោដសាធារណៈ (Public Cloud) សំដៅដល់អ្នកផ្តល់ភាគីជនទី៣ ដែលជាអ្នកផ្តល់ប្រភពធនធានកុំព្យូទ័រ នៅលើអ៉ីនធឺណិត។ ឧទាហរណ៍៖ Amazon Web Services (AWS), Google Cloud Platform, Alibaba, Microsoft Azure, និង IBM Bluemix។

២) ក្លោដឯកជន (Private Cloud) សំដៅដល់ថ្នាលក្លោដផ្តាច់មុខនៃអង្គភាពទោលមួយ។ វាជាទូទៅស្ថិតនៅក្នុងមជ្ឈមណ្ឌលទិន្នន័យមួយ ឬកាន់កាប់ដោយអ្នកផ្តល់សេវាភាគីជនទី៣។

៣) ក្លោដកូនកាត់ (Hybrid Cloud) សំដៅដល់ការបូកបញ្ចូលគ្នារវាងក្លោដសាធារណៈ និងក្លោដឯកជន។ ទិន្នន័យ និងកម្មវិធីប្រើប្រាស់ អាចបម្លាស់ទីដោយរលូនរវាងគ្នា។ ក្លោដរបៀបនេះ ផ្តល់ដល់អង្គភាព នូវភាពបន់បែន និងជួយធ្វើឲ្យប្រសើរឡើងដល់ហេដ្ឋាេចនាសម្ព័ន្ធ សន្តិសុខ និងអនុលោមភាព។

«ថ្នាលក្លោដ» អនុញ្ញាតឲ្យអង្គភាព ឬស្ថាប័ននានា អាចបង្កើតនូវកម្មវិធីប្រើប្រាស់ក្លោដកំណើតរបស់ខ្លួន សាកល្បងនិងបង្កើតកម្មវិធីប្រើប្រាស់ និងផ្ទុក សាគួរបម្រុងទុក និងទាញយកឬរកទិន្នន័យឡើងវិញបាន។ វាក៏អនុញ្ញាតឲ្យអង្គភាពឬស្ថាប័ន ធ្វើការវិភាគទិន្នន័យ ហើយក៏អាចឲ្យអង្គភាពឬស្ថាប័ន អាចទាញយលវីឌីអូ និងសំឡេង បង្កប់ប្រាជ្ញាវៃឆ្លាត ទៅនឹងប្រតិបត្តិការរបស់ពួកគេ និងផ្តល់នូវសុហ្វវ៉ែរតាមតម្រូវការ នៅលើមាត្រដ្ឋានសកល៕

ដោយ : លោក អុឹម វុត្ថា


ចែករំលែក៖