ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យការធ្វើលំហាត់យុទ្ធវិធីយុទ្ធដំណើរទ័ព របស់សិក្ខាកាម វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង នៅទីបញ្ជាការកងពល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការរង កងពលតូច​ថ្មើរជើងលេខ៥១ នៅព្រឹក​ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសិក្ខាកាមវគ្គហ្វឹកហ្វឺនសាកល្បងយុទ្ធដំណើរទ័ពរយ:ចម្ងាយ ១៣គីឡូម៉ែត្រ របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង ចំណុះទីបញ្ជការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ 

លោកមេបញ្ជាការរង បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ស្មារតី ជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងតួនាទីភារកិច្ច ការពារជាតិមាតុភូមិ ប្រជាជន ប្រកបដោយប្រសិទ្ធភាព តាមផែនការរបស់ថ្នាក់លើ។ 

ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព កម្លាំងនេះត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង មានសម្ភារ: មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តាយដោយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ 

ជាពិសេសសូមឲ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តតាមវិធានការ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ៕

ដោយ​៖សហការី​


ចែករំលែក៖