ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបរឹតត្បិតវីសាដល់ជនជាតិរុស្ស៊ី ហើយត្រូវទីក្រុងមូស្គូព្រមានតបតវិញ

ចែករំលែក៖

សហគមន៍អឺរ៉ុបមិនមែនហាមប្រាមទាំងស្រុងនោះឡើយ ដោយគ្រាន់តែផ្អាកកិច្ចព្រមព្រៀង មួយចំនួននៅក្នុងឆ្នាំ២០០៧ ស្តីពីការផ្តល់លក្ខណៈងាយស្រួលក្នុងការផ្តល់វីសាដល់ជនជាតិរុស្ស៊ី ។ សកម្មភាពទាំងនោះធ្វើឱ្យរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយនឹងត្រូវចាត់វិធានការតបតវិញ ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអេស្តូនី លោកUrmas Reinsalu បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អេស្តូនីមានបំណងហាមឃាត់មិនឱ្យពលរដ្ឋរុស្ស៉ីភាគច្រើនចូលក្នុងប្រទេសរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើអាចធ្វើទៅបានជាមួយប្រទេសជិតខាងផ្សេងទៀត។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប រយៈពេល២ថ្ងៃមក លោក រ៉េនសាលូ បានប្រាប់ Reuters នៅឯទីក្រុងប្រាកយ៉ាងដូច្នេះថា «វាត្រូវចំណាយពេលខ្លះ ប៉ុន្តែខ្ញុំគិតថាពេលវេលានេះក៏សំខាន់ផងដែរ បើយើងសម្លឹងមើលលើចំនួនដ៏ច្រើននៃពលរដ្ឋរុស្ស៉ីដែលកំពុងចូលមកក្នុងតំបន់របស់យើង»។ បើតាមលោក រ៉េនសាលូ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ មានពលរដ្ឋរុស្ស៉ីចំនួន៣០០,០០០នាក់បានទៅដល់ប្រទេសអេស្តូនី ដែលនាំឱ្យរដ្ឋាភិបាលពិចារណាកាត់បន្ថយ លំហូរដ៏ច្រើននេះ។
បើទោះបីជាកិច្ចប្រជុំខាងលើ មិនបានសម្រេចហាមឃាត់ទិដ្ឋាការលើពលរដ្ឋរុស្ស៉ីក៏ដោយ ប៉ុន្តែអ៊ុយក្រែន និងរដ្ឋជាសមាជិកផ្សេងទៀតនៅតែបន្តអំពាវនាវឱ្យធ្វើដូចនេះ។ ជាក់ស្តែង លោករ៉េនសាលូ បាននិយាយថា សម្រាប់អេស្តូនី នឹងដោះស្រាយបញ្ហាក្នុងតំបន់របស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការ និងផ្អែកលើមូលដ្ឋានសន្តិសុខជាតិរបស់ខ្លួន។ អេស្តូនី មានបំណងហាមឃាត់ទិដ្ឋាការសម្រាប់ពលរដ្ឋ
រុស្ស៉ីក្រោមហេតុផលសន្តិសុខ មិនថាពួកគេមានទិដ្ឋាការទេសចរណ៍ដែលចេញដោយអាជ្ញាធរអេស្តូនី ឬប្រទេសដទៃឡើយ ពោលគឺសំដៅទៅដល់ជន
ជាតិរុស្ស៉ីដែលចូលមកក្នុងប្រទេស អេស្តូនីតាមច្រកព្រំដែនសហភាពអឺរ៉ុប៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​Rianovosti


ចែករំលែក៖