ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន : អង្គប្រជុំតុបាយដោយថ្ងៃនេះកូរ៉ុម៥/៥

ចែករំលែក៖

 

ភ្នំពេញ ៖ តាមរយៈរូបថតសម្តេចតេជោ បានថតជាមួយកូនៗទាំង៥រូប និងចៅ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះបែបស៊ីអារម្មណ៍ថា, អង្គប្រជុំតុបាយដោយថ្ងៃនេះកូរ៉ុម៥/៥។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, កូនៗរបស់ខ្ញុំពួកគេតែងតែមកកំដរឪពុកម្តាយទទួលទានអាហារថ្ងៃត្រង់ឬពេលល្ងាច។ពួកគេដឹងច្បាស់ថាក្រៅពីពេលបាយខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីជួបគេឡើយដោយខ្ញុំក៍រវល់ពួកគេក៍រវល់។

សម្តេចតេជោ ហ៊ុនសែន ថ្លែងបន្តថា, តុបាយនេះហើយដែលកូនៗអាចសួរនាំ ខ្ញុំឬខ្ញុំសួរនាំកូនៗឬនិយាយមួយបែបគឺពិភាក្សាការងារតែមិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយមកនិយាយនោះឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖