ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់អារ.កសម្លាប់ខ្លួនដោយសារមានជំងឺប្រចាំកាយ

ចែករំលែក៖

   ក្រុងប៉ោយប៉ែត៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវបានមិត្តភក្តិប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២២ នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

   សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមានឈ្មោះជា សារ៉ូ ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរនាំភ្ញៀវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រស់នៅភូមិព្រៃគប់សង្កាត់អូរឫស្សី មានស្រុកកំណើតនៅភូមិព្រៃផ្អុង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។

    តាមការសាកសួររបស់សមត្ថកិច្ចបងស្រីបង្កើតជនរងគ្រោះឈ្មោះជា ស្រីតូច អាយុ៣៩ឆ្នាំ បាននិយាយថា ប្អូនរបស់គាត់(ជនរងគ្រោះ)តែងតែទូរស័ព្ទប្រាប់អំពីជំងឺប្រចាំកាយនិងនិយាយថាមិនចង់រស់ ។ស្រ្តីរួបនេះបញ្ជាក់ថា ខ្លួនគាត់តែងតែផ្ដល់កម្លាំងចិត្តដល់ប្អូនឱ្យខំតស៊ូរៀងរាល់ពេលដែលប្អូននិយាយប្រាប់ ប៉ុន្តែជាអកុសលនៅថ្ងៃកើតហេតុមានមិត្តភក្តិបានដើរចូលក្នុងបន្ទប់ដែលប្អូនជួលក៏ឃើញស្បែកជើង គ្រានោះមិត្តភក្ដិក៏បានគោះទ្វារហៅ តែពុំមានការឆ្លើយតបក៏បានបើកបន្ទប់មើល ហើយឃើញមានឈាមក៏បានរត់ចេញមកក្រៅស្រែកហៅបងប្អូននៅក្បែរ និងបានទូរស័ព្ទប្រាប់សមត្ថកិច្ចមកត្រួតពិនិត្យមើលតែម្ដង។

   សមត្ថកិច្ចជំនាញបានប្រាប់ថា បន្ទាប់ពីបង្កើតគណៈកម្មការត្រួតពិនិត្យធ្វើកោសល្យវិច័យសពជនរងគ្រោះព្រមទាំងពិនិត្យមើលកាមេរ៉ាសុវត្តិភាពឃើញថាសពរងគ្រោះខាងលើបានធ្វើអត្តឃាតដោយអារ.កខ្លួនឯង ព្រោះតូចចិត្តនឹងជំងឺប្រចាំកាយយូរឆ្នាំមកហើយ។

   ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យសពរងគ្រោះរួចបានប្រគល់សពឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ វណ្ណា


ចែករំលែក៖