ព័ត៌មានទាន់ហេតុការណ៍៖

ដាក់គំនាបតម្លៃប្រេងរុស្ស៊ី ប្រទេសG7កំពុងអូសទាញប្រទេស OPEC ចូលក្នុងសង្គ្រាមថាមពល

ចែករំលែក៖

ក្រុមអ្នកឯកទេសបានលើកឡើងថា ការណ៍ដែលប្រទេស G7 ដាក់គំនាបទៅលើតម្លៃប្រេង របស់រុស្ស៊ីនឹងមិនមានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញបានជំរុញឱ្យប្រទេសនាំប្រេងចេញ OPEC ធ្លាក់នៅក្នុងស្ថានភាពត្រូវបង្កើនទិន្នផលដើម្បីប្រជែងជាមួយរុស្ស៊ី។

ក្រសួងហិរញ្ញវត្ថុបណ្តាប្រទេស G7 បានព្រមព្រៀងគ្នាដាក់គំនាបតម្លៃថាមពលរុស្ស៊ី ដែលចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ចំពោះប្រេងឆៅរបស់រុស្ស៊ី និងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចំពោះផលិតផលចេញពីប្រេងឆៅរបស់រុស្ស៊ី។
ក្នុងរយៈពេលជាច្រើនខែកន្លងមក ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដើម្បីប្រឆាំង សកម្មភាពរបស់រុស្ស៊ីដែលបានបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែន ។ ការដាក់ទណ្ឌកម្មបានធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់ បណ្តាលឱ្យអតិផរណាកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសមួយចំនួន។
អ្នកឯកទេសសេដ្ឋកិច្ច Martin Hutchinson បានវាយតម្លៃថាការដែលប្រទេសG7 ដាក់គំនាបទៅលើតម្លៃប្រេងរុស្ស៊ី គឺមិនខុសអ្វីពីការដាក់ទណ្ឌកម្មកន្លងមកនោះឡើយ អាចនឹងមានប្រសិទ្ធភាព
បញ្ច្រាសមកលើប្រទេសលោកខាងលិចវិញ ។ លោកបន្តទៀតថា «មកទល់ពេលនេះការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ីបង្កការខាតបង់ដល់ក្រុមអ្នកវិនិយោគលោកខាងលិចតែប៉ុណ្ណោះ ។ ការដាក់ទណ្ឌកម្មនោះមិនប៉ះពាល់ខ្លាំងដល់រុស្ស៊ីនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Sputnik


ចែករំលែក៖