ព័ត៌មានទាន់ហេតុការណ៍៖

កាណាដាអនុម័តវ៉ាក់សាំងចាក់ជូនកុមារចាប់ពីអាយុ៦ខែដល់៤ឆ្នាំ

ចែករំលែក៖

ក្រសួងសុខាភិបាលកាណាដា បានអនុម័តវ៉ាក់សាងបង្ការកូវីដ-១៩ ដូសទីបីសម្រាប់ចាក់ជូនកុមារមានអាយុក្រោម៥ឆ្នាំដោយមានគម្លាតពីគ្នា៣សប្តាហ៍សម្រាប់ដូសទីមួយនិងទីពីរ ហើយ៨សប្តាហ៍សម្រាប់ដូសទីពីរនិងដូសទីបី។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាលកាណាដាបានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៦ខែឡើងដល់៤ឆ្នាំ។ ក្រោយការវាយតម្លៃត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ក្រសួងសុខាភិបាល បានសម្រេចថា វ៉ាក់សាំងនេះមានផលប្រយោជន៍ខ្ពស់សម្រាប់ការពារកុមាររួចផុតពីកូវីដ-១៩។
នេះជាវ៉ាក់សាំងដូសទីពីរហើយ ដែលក្រសួងសុខាភិបាលកាណាដាបានអនុម័តវ៉ាក់សាំង Moderna សម្រាប់ចាក់ជូនកុមារនៅក្នុងខែកក្កដាកន្លងមក ។ កាណាដាមានកុមារជាង១,៧លាននាក់ មានអាយុចាប់ពី៦ខែដល់ទៅ៤ឆ្នាំ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ TTXVN


ចែករំលែក៖