ព័ត៌មានទាន់ហេតុការណ៍៖

កុមារអាមេរិក១៤,៦លាននាក់ឆ្លងកូវីដ-១៩

ចែករំលែក៖

ចាប់តាំងពីផ្ទុះកូវីដ-១៩មកទល់ពេលនេះ មានកុមារអាមេរិក ជាង១៤,៦លាននាក់បានឆ្លងកូវីដ-១៩ ។ ដោយឡែកនៅដើមឆ្នាំ ២០២២ មកទល់ពេលនេះមានករណីឆ្លងកូវីដ-១៩ ដល់ទៅ ៦,៧លាននាក់ ។
តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី១៧ខែកញ្ញា សរុបករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមានជាង៦១៦លាននាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ-១៩ ជាង ៤សែននាក់។ ជាមួយគ្នានេះមានពលរដ្ឋជាង ៦,៥លាននាក់ស្លាប់ដោយកូវីដ-១៩។
អាមេរិកនៅតែជាប្រទេសមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេបង្អស់ ដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ៣៩,៣០១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២៧០នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៧,៤៨១,១៤៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧៨,៤៥៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩៣.៧៩លាននាក់។
សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ TTXVN-VNA


ចែករំលែក៖