នៅថ្ងៃទី១៩ខែកញ្ញា ប្រទេសអង់គ្លេសនិងប្រមុខដឹកនាំនៅជុំវិញពិភពលោកនឹងនិយាយពាក្យលាចុងក្រោយដល់ព្រះមហាក្សត្រិយានី Elizabeth II ដែលជាស្តេចគ្រងរាជសម្បត្តិយូរបំផុតនិងមានឥទ្ធិពលបំផុតក្នុងសម័យកាលបច្ចុប្បន្ន។ ពិធិបុណ្យព្រះសពព្រះមហាក្សត្រិយានីគឺមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។
នៅវេលាម៉ោង៦និង៣០នាទី ព្រឹក គឺជាពេលវេលាបញ្ចប់ការទទួលភ្ញៀវបរទេសចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីដែលមានរយៈពេល៤ថ្ងៃ នៅវិមាន Westminster ទីក្រុងឡុងដុង។ នៅវេលាម៉ោង១១ ព្រះសព មហាក្សត្រិយានីនឹងដង្ហែទៅកាន់ទីកន្លែងសម្រាកព្រះកាយចុងក្រោយបំផុត។
យាងនិងអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យសពនោះ មានភ្ញៀវអញ្ជើញចូលរួម២០០០នាក់ និងប្រមុខដឹកនាំជុំវិញពិភពលោក៥០០រូប រួមមានប្រធានាធិបតីបៃឌិន ព្រះចៅអធិរាជ Naruhito អនុប្រធានាធិបតីចិន ប្រធានាធិបតីអាហ្វ្រិកខាងត្បូង …។ ជាមួយគ្នានេះដែរក៏មានមេដឹកនាំមួយចំនួនមិនត្រូវបានអញ្ជើញឡើយ។
ព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាបែតទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះនៅឯវិហារ Westminster ក្នុងទីក្រុងឡុងដុង។ បណ្ដាមេដឹកនាំពិភពលោករាប់រយនាក់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនផងក៏នឹងមានវត្តមានក្នុងព្រះរាជពិធីបុណ្យ ព្រះសពមហាក្សត្រីអង់គ្លេស អេលីហ្សាបែតទី២ផងដែរ។ ក៏ប៉ុន្តែមានមេដឹកនាំប្រទេសមួយចំនួនមិនត្រូវបានអញ្ជើញនោះទេ។ មេដឹកនាំទាំងនោះរួមមានមកពីរុស្ស៉ី បេឡារុស មីយ៉ាន់ម៉ា ស៊ីរី វេណេហ្ស៊ុយអេឡា និងអាហ្វហ្កានីស្ថាន។ ចំណែកឯកូរ៉េខាងជើង នីការ៉ាហ្កា និងអ៉ីរ៉ង់ ត្រូវបានអញ្ជើញនៅត្រឹមកម្រិតឯកអគ្គរដ្ឋទូតប៉ុណ្ណោះ ដោយមានន័យថាប្រមុខរដ្ឋរបស់ ពួកគេមិនត្រូវបានអញ្ជើញឡើយ។ មហាក្សត្រីអង់គ្លេស អេលីហ្សាបែតទី២ បានសោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញានេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា៕ ដោយ៖ ធីរីណា
រូបថត ៖ nld.com.vn