ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក វិន ហាច ត្រូវជាស្វាមី លោកជំទាវ ញែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩ម៉៣០នាទីយប់ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានប្រគល់ជូនក្រុមគ្រួសារនៃសព នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាព របស់ លោក វិន ហាច គឺជាការបាត់ បង់ នូវ ឧត្តមស្វាមី ឪពុក ជីតា និងញាតិមិត្តម្នាក់ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ដែលពេញក្នុងមួយជីវិតរបស់លោក បានខិតខំប្រឹងប្រែង បីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗដល់កូនចៅ និងក្រុមគ្រួសារ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងទង្វើល្អនៅក្នុងសង្គមជាតិ ហើយតែងតែផ្តល់កម្លាំងចិត្ត និងក្តីកក់ក្តៅដល់លោកជំទាវជាភរិយា ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក វិន ហាច បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី