រដ្ឋមន្ត្រីការពារជាតិជប៉ុន នឹងជួបជាមួយសមភាគី អាមេរិក អូស្ត្រាលី នៅថ្ងៃទី១ខែតុលា ហើយខ្លឹមសារនៃកិច្ចពិភាក្សាមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ។
សារព័ត៌មាន រ៉យទ័របានផ្សាយថា ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី ៣០ខែកញ្ញា បានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada នឹងជួបជាមួយសមភាគីអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ក្នុងតំបន់ Hônlulu កោះហាវ៉ៃ សហរដ្ឋអាមេរិក នាថ្ងៃទី ១ខែតុលា។
កន្លងមក នៅថ្ងៃទី២៨និង២៩ខែកញ្ញា ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ប្រធានាធិបតី បៃឌិនបានដឹកនាំកិច្ចប្រជុំរវាងអាមេរិក នឹងប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក។
មន្ត្រីសេតវិមាន លោក Kurt Campbell បានបញ្ជាក់ថា បើទោះបីទីក្រុងវ៉ាស៊ីនតោន ត្រូវប្រឈមនឹងបញ្ហាជាច្រើននៅតំបន់មជ្ឈិមបូពា៌ ក៏ដូចជាបញ្ហាតំបន់អឺរ៉ុបក្តី ប៉ុន្តែតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិកនៅតែជាទីកន្លែងសំខាន់បំផុតរបស់អាមេរិក គឺជាឱកាសល្អសម្រាប់អាមេរិក៕ដោយ៖ ធីរីណា
រូបថត ៖ Vietnam +