ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម រៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងពាណិជ្ជ បានបង្ហោះពីករណី ចេញសេចក្ដី​ជូនដំណឹងស្ដី: រៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតចៃពួរ ប្រទេសឥណ្ឌា។

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌល​​អភិវឌ្ឍន៍ថ្មម៉ាប ក្រោមកិច្ចសហការគាំទ្ររបស់សហព័ន្ធសភាពាណិជ្ជកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥណ្ឌា (FICCI) នឹងរៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតចៃពួរ ប្រទេសឥណ្ឌា។​​ ពិព័រណ៍ថ្មម៉ាបឥណ្ឌា គឺជាព្រឹត្តិការណ៍សកលលើវិស័យថ្ម និងផលិតផលផលិតពីថ្ម ដែលមានការតាំងបង្ហាញថ្មគ្រប់ប្រភេទ ម៉ាស៊ីនកែច្នៃថ្មី មកពី​​ប្រទេសប្រស៊ីល ចិន អ៊ីរ៉ង់ អ៊ីតាលី ​អេ​​ស្ប៉ាញ តួគី និង ចិនតៃវ៉ាន់ រួម​មាន​​​អ្នកជំនួញអន្តរជាតិចូលរួមទស្សនាជាង១,៨០០ នាក់មកពី៥២ ប្រទេស។

 ​ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ មជ្ឈមណ្ឌល​​អភិវឌ្ឍន៍ថ្មម៉ាបឥណ្ឌា សូមអញ្ជើញក្រុមហ៊ុនកម្ពុជាដែលកំពុងធ្វើធុរកិច្ចលើវិស័យថ្មម៉ាប និងឧស្សាហកម្មពាក់ព័ន្ធនឹងការនាំចេញផលិតផលថ្ម​ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្រសួងពាណិជ្ជកម្ម​ ក្នុងនាមជាអ្នកសម្របសម្រួលជាមួយស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ សូមអញ្ជើញលោក-លោកស្រី ដែលជាសិប្បករ​ ឧស្សាហករ​ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទងលោក Mukul Rastogi​ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌល​​អភិវឌ្ឍន៍ថ្មម៉ាបឥណ្ឌា​ តាម​រយៈលេខទូរស័ព្ទ​​ +91 9829 164433 ៕

ដោយ : សហការី


ចែករំលែក៖