ព័ត៌មានទាន់ហេតុការណ៍៖

Omonia Nicosia និង Manchester United ត្រូវប្រជែងរក៣ពិន្ទុនៅ UEFA Europa League រាត្រីនេះ

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះOmonia Nicosia កំពុងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងដំណាក់កាលនៃវគ្គចែកពូល UEFA Europa League ខណៈដែលក្រុមនេះត្រៀមធ្វើជាម្ចាស់ផ្ទះទទួលក្រុមបិសាចក្រហម Manchester United នៅកីឡដ្ឋាន Tsirion Athlítiko Kentro នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ

Omonia បានបរាជ័យក្នុងលទ្ធផល ទល់នឹងក្រុម Real Sociedad ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ក្រុមនេះ ដែល១គ្រាប់រកបានដោយកីឡាករ Bruno Felipe ស៊ុតបញ្ចូលទីក្នុងការប្រកួតចាញ់នៅប្រកួតលើកទី២

ចំណែកក្រុម Manchester United បានទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតនៅរដូវកាលនេះ នៅពេលដែលពួកគេបានយកឈ្នះក្រុម Sheriff ក្នុងលទ្ធផល នៅកីឡដ្ឋាន Stadionul Zimbru ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយ។ ពេលនោះកីឡាករ Jadon Sancho និង Cristiano Ronaldo ជាអ្នករកគ្រាប់បាល់ជ័យជម្នះ

Manchester United ឈរលេខ២ក្នុងពូលមាន៣ពិន្ទុ ខណៈដែលក្រុមOmonia មិនទាន់មានពិន្ទុឈរលេខ៤ ខណៈដែលឈរ​លេខ​១​ក្នុង​ពូល​មាន​៦​ពិន្ទុ​គឺក្រុម Real Sociedad និងក្រុម Sheriff ស្ថិតនៅលេខ៣មាន៣ពិន្ទុ។

កីឡាករ Sancho និង Ronaldo គឺជាខ្សែប្រយុទ្ធដ៏សំខាន់របស់ Manchester United ក្នុងយុទ្ធនាការ Europa League បច្ចុប្បន្ន ដោយម្នាក់ៗស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់ចំណែកក្រុម Omonia មានកីឡាករសំខាន់ Felipe ក្នុងការប្រកួត Europa League ដែលកីឡាកររូបនេះរកបាន១គ្រាប់ដែរ

ម្ចាស់ផ្ទះ Omonia បានចាញ់ការប្រកួត Europa League លើកមុនរបស់ពួកគេនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ។ រីឯជ័យជម្នះរបស់ Manchester United លើ Sheriff គឺជាការប្រកួតតែមួយគត់របស់ពួកគេនៅលើផ្លូវរហូតមកដល់បច្ចុប្បន្នក្នុងការប្រកួតនៅរដូវកាលនេះ។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ ក្នុង​គ្រប់​ការ​ប្រកួតរបស់ក្រុម Omoniaឈ្នះ​៣ និង​ចាញ់​៣។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបូត៩គ្រាប់ដោយឡែក Manchester United ឈ្នះ​៤ និង​ចាញ់​២ ក្នុង​៦​ក្រុម​ចុងក្រោយ​។ ក្រុមនេះស៊ុតបាល់បញ្ចូលទី១០គ្រាប់ និងរបូត៨គ្រាប់

ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង១១និង៤៥នាទីម៉ោងនៅកម្ពុជាក្នុងពូល E ក្នុងទឹកដីក្រុម Omonia ខណៈដែលការប្រកួតក្នុងជើងទី២នៅទឹកដី Manchester United វិញនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖