ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិតដែលទទួលបានពីបណ្តាពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែ ដែលអាចស្នេីសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ ខាងមុខនេះ ។ 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី  ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ដែលមានតំណាងនៃក្រសួងមហាផ្ទៃ ,   ទីស្តីការ គណៈ រដ្ឋមន្រ្តី ,  ក្រសួង យុត្តិធម៌ ,  មហាអយ្យការអមសាលាឧទ្ធរណ៍ ភ្នំពេញ ,  អគ្គនាយក ដ្ឋាន ពន្ធនាគារ  និងអគ្គស្នងការដ្ឋាននគរបាលជាតិ  ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖