ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ Pedro Neto មិន​បាន​លេង World Cup ដោយ​មាន​របួស​កជើង

ចែករំលែក៖

ក្លិប Wolves បាននិយាយថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Pedro Neto នឹងខកខានការប្រកួត World Cup 2022 ខណៈដែលគាត់ត្រូវការការវះកាត់កជើង។ កីឡាករវ័យ២២ឆ្នាំរូបនេះបានរងរបួសនៅក្នុងការបរាជ័យ ២–០ របស់ពួកគេដោយក្រុម West Ham កាលពីថ្ងៃសៅរ៍ទី១ ខែតុលា នៅពេលដែលគាត់ត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន២៤នាទី។

ក្លិបនៅ Premier League ខាងលើបានប្រកាសថា Neto តឹងសរសៃពួររបស់គាត់។ បន្ទាប់ពីការពិនិត្យបន្ថែម និងយោបល់របស់អ្នកឯកទេសក្នុងសប្តាហ៍នេះ គាត់គ្រោងធ្វើការវះកាត់។ នេះមានន័យថា ជាអកុសលគាត់នឹងមិនបានបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup នាពេលខាងមុខទេ។

Neto បានបង្ហាញខ្លួនចំនួន៣លើកសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ហើយខណៈដែលគាត់នៅក្នុងក្រុមសម្រាប់ការប្រកួត Nations League ថ្មីៗនេះជាមួយសាធារណរដ្ឋឆេក និងអេស្ប៉ាញ គាត់ក៏មិនបានចូលលេងដែរ។

ក្លិប Wolves គឺ​គ្មាន​អ្នក​ចាត់​ការ​បន្ទាប់​ពីក្លិបបាន​បណ្តេញ​​លោក Bruno Lage ចេញកាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ការ​អវត្តមាន​របស់ Neto បន្ថែម​ទៀត​កាត់​បន្ថយ​ជម្រើស​វាយ​សម្រុក​ដែល​អស់​ហើយ​របស់​ពួក​គេ។

គ្រូបង្វឹកអាយុក្រោម១៨ឆ្នាំ និងអាយុក្រោម២១ឆ្នាំលោក Steve Davis និងជំនួយការ James Collins នឹងមកដឹកនាំក្រុមបណ្តោះអាសន្ននៅចុងសប្តាហ៍នេះ ហើយលោក David បាននិយាយថា “គាត់មានសំណាងអាក្រក់ខ្លាំងណាស់ជាមួយនឹងរបួសពីមុន។ យើងទាំងអស់គ្នាមានការសោកស្តាយសម្រាប់គាត់ជាសមាជិកក្រុម។ គាត់ទទួលបានការគាំទ្រដ៏ល្អនៅជុំវិញគាត់ ដូច្នេះយើងនឹងមើលថែគាត់ និងធ្វើឱ្យប្រាកដថាគាត់ត្រឡប់មកវិញកាន់តែរឹងមាំ”។

កីឡាករ Raul Jimenez និង Hwang Hee-chan ទាំង២​នាក់​ត្រូវ​អវត្តមាន​ដោយ​បញ្ហា​ក្រលៀន ខណៈ​ដែល​កីឡាករ Sasa Kalajdzic បាន​រង​របួស​ជង្គង់​ដែល​អាច​បញ្ចប់​រដូវ​កាល​នៅ​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​។

ការចុះហត្ថលេខាលើការផ្ទេរដោយមិនមានតម្លៃខ្លួនថ្មីៗនេះកីឡាករDiego Costa និងការទិញកីឡាករ Goncalo Guedes ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុង៨ប្រកួតចាប់តាំងពីការផ្ទេរពីក្លិប Valencia នៅរដូវក្តៅក្នុងតម្លៃ ២៧.៥លានផោន គឺជាខ្សែប្រយុទ្ធជាន់ខ្ពស់តែមួយគត់ដែលត្រូវបានបង្ហាញខ្លួនសម្រាប់ក្រុម។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២ នៅប្រទេសកាតា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖