ក្លិប Wolves បាននិយាយថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Pedro Neto នឹងខកខានការប្រកួត World Cup 2022 ខណៈដែលគាត់ត្រូវការការវះកាត់កជើង។ កីឡាករវ័យ២២ឆ្នាំរូបនេះបានរងរបួសនៅក្នុងការបរាជ័យ ២–០ របស់ពួកគេដោយក្រុម West Ham កាលពីថ្ងៃសៅរ៍ទី១ ខែតុលា នៅពេលដែលគាត់ត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន២៤នាទី។
ក្លិបនៅ Premier League ខាងលើបានប្រកាសថា Neto តឹងសរសៃពួររបស់គាត់។ បន្ទាប់ពីការពិនិត្យបន្ថែម និងយោបល់របស់អ្នកឯកទេសក្នុងសប្តាហ៍នេះ គាត់គ្រោងធ្វើការវះកាត់។ នេះមានន័យថា ជាអកុសលគាត់នឹងមិនបានបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup នាពេលខាងមុខទេ។
Neto បានបង្ហាញខ្លួនចំនួន៣លើកសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ហើយខណៈដែលគាត់នៅក្នុងក្រុមសម្រាប់ការប្រកួត Nations League ថ្មីៗនេះជាមួយសាធារណរដ្ឋឆេក និងអេស្ប៉ាញ គាត់ក៏មិនបានចូលលេងដែរ។
ក្លិប Wolves គឺគ្មានអ្នកចាត់ការបន្ទាប់ពីក្លិបបានបណ្តេញលោក Bruno Lage ចេញកាលពីថ្ងៃអាទិត្យ ហើយការអវត្តមានរបស់ Neto បន្ថែមទៀតកាត់បន្ថយជម្រើសវាយសម្រុកដែលអស់ហើយរបស់ពួកគេ។
គ្រូបង្វឹកអាយុក្រោម១៨ឆ្នាំ និងអាយុក្រោម២១ឆ្នាំលោក Steve Davis និងជំនួយការ James Collins នឹងមកដឹកនាំក្រុមបណ្តោះអាសន្ននៅចុងសប្តាហ៍នេះ ហើយលោក David បាននិយាយថា “គាត់មានសំណាងអាក្រក់ខ្លាំងណាស់ជាមួយនឹងរបួសពីមុន។ យើងទាំងអស់គ្នាមានការសោកស្តាយសម្រាប់គាត់ជាសមាជិកក្រុម។ គាត់ទទួលបានការគាំទ្រដ៏ល្អនៅជុំវិញគាត់ ដូច្នេះយើងនឹងមើលថែគាត់ និងធ្វើឱ្យប្រាកដថាគាត់ត្រឡប់មកវិញកាន់តែរឹងមាំ”។
កីឡាករ Raul Jimenez និង Hwang Hee-chan ទាំង២នាក់ត្រូវអវត្តមានដោយបញ្ហាក្រលៀន ខណៈដែលកីឡាករ Sasa Kalajdzic បានរងរបួសជង្គង់ដែលអាចបញ្ចប់រដូវកាលនៅពេលបង្ហាញខ្លួនលើកដំបូង។
ការចុះហត្ថលេខាលើការផ្ទេរដោយមិនមានតម្លៃខ្លួនថ្មីៗនេះកីឡាករDiego Costa និងការទិញកីឡាករ Goncalo Guedes ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុង៨ប្រកួតចាប់តាំងពីការផ្ទេរពីក្លិប Valencia នៅរដូវក្តៅក្នុងតម្លៃ ២៧.៥លានផោន គឺជាខ្សែប្រយុទ្ធជាន់ខ្ពស់តែមួយគត់ដែលត្រូវបានបង្ហាញខ្លួនសម្រាប់ក្រុម។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២ នៅប្រទេសកាតា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)