ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ !

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានបង្ហោះសារយ៉ាងខ្លី និងមានន័យបំផុត សម្រាប់អោយអ្នកប្រឆាំងផ្គាប់មុខ ភ្លឺភ្នែក ! សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា, សូមអស់លោកបើកមើលមាត្រាទី២១ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។

សម្តេចតេជោថ្លែងបន្តថា, បន្ទាប់ទៅសូមអានមាត្រាទី២០ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រិត្តទៅនៃគណរដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា,ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយនិងសូមកុំវក់ជាមួយល្បែងច្រើនពេក។នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់៕

 

ដោយ : សុខ ខេមរា


ចែករំលែក៖