ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ផ្ញើសាររំលែកមរណៈទុក្ខ ជូនចំពោះ លោកជំទាវ អ៊ុក ស៊ីថា ចាន់ សុខុម ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ លោកនាយឧត្តមសេនីយ៍ ចាន់ សុខុម ដែលជានាយឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូប

ចែករំលែក៖

ភ្នំពេញ​៖​ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ញើសាររំលែកមរណៈទុក្ខ ជូនចំពោះ លោកជំទាវ អ៊ុក ស៊ីថា ចាន់ សុខុម ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់ សុខុម ដែលជានាយឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូប។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្នុង នាមខ្ញុំផ្ទាល់ មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំយ៉ាងក្រៃលែងចំពោះមរណភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់ សុខុម អនុរដ្ឋលេខាធិការក្រសួងការពាជាតិ បានទទួមរណៈភាព នៅថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨០០ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ក្នុងក្តីវិយោគដ៏សែនក្រៀមក្រំស្ទើរកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ ឯកឧត្តម នាំយឧត្តមសេនីយ៍ ចាន់ សុខុម ដែលជានាយទាហានជាន់ខ្ពស់មួយរូប ក្នុងមួយ ជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ការពារ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជនយើង និងបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។ ជាមួយគ្នានេះផងដែរ ជំនួសមុខឱ្យថ្នាក់ដឹកនាំ រួមទាំងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយសូមចូលរួមរំលែកមរណទុក្ខដោយក្ដីសោកសង្រេងយ៉ាង ក្រៃលែង និងសោកស្តាយជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារ ដែលបានបាត់បង់នូវស្វាមី លោកឳពុក លោកឳពុកក្មេក និងជីតា ជាទីគោរព ស្រឡាញ់បំផុតរបស់កូនៗ ព្រមទាំងចៅៗ និងបងប្អូនកូនក្មួយៗ ដែលជាអ្នកមានគុណផ្តល់នូវភាពកក់ក្ត ក្នុងក្រុមគ្រួសារ និងមានព្រហ្មវិហារធម៌សព្វគ្រប់យ៉ាង ក្នុងការចិញ្ចឹមបីចាច់ថែរក្សាបុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេង និងសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់ សុខុម សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខ ដោយក្តីក្រៀមក្រំ អំពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ៖ សហការី


ចែករំលែក៖