ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនៃអធិការស្រុកសាលាក្រៅចុះឃាត់ខ្លួនជនសង្ស័យម្នាក់ចូលលួចសម្ភារ:ក្នុងបន្ទប់ តាមពាក្យបណ្ដឹងជនរងគ្រោះ(មានវីដេអូ)

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹង÷នៅ​វេលា​ម៉ោង​ ០០និង១០​នាទី​ ថ្ងៃ​ទី​ ១១​ ខែតុលា ឆ្នាំ​២០២២​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​កាច់​បាន​ទទួល​ពាក្យ​បណ្តឹង​ពីប្រជាពលរដ្ឋ​ក្នុងករណីចោរចូលលួចសម្ភារ:ក្នុងបន្ទប់ជួល១កន្លែង ដែលស្ថិតនៅភូមិផ្សារព្រំជេីង ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន។ 

ជនរងគ្រោះជាអ្នកជួលបន្ទប់ឈ្មោះ រស់​ សុភក្ដី​ ភេទ​ ស្រី អាយុ២៤ឆ្នាំ មុខរបរ​ អាជីវករ​​ រស់នៅភូមិកេីតហេតុខាងលេី។

ជនសង្ស័យឈ្មោះ ចន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ២៧ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។

សមត្តកិច្ចបានបន្តថា÷ សម្ភារៈ​ដែរ​បានបាត់​ ខ្សែ.ករ​ផ្លាកទីន(​តម្លៃ​៥០០$​)​ ​មួយខ្សែ​ នឹងនាឡិកាដៃមួយគ្រឿង ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម​ កម្លាំងប៉ុស្ដិ៍ស្ទឹងកាច់​ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅបានធ្វេីការ​ជ្រាវ​ជ្រាវ​រក​ជនសង្ស័យរហូត​ដល់ម៉ោង​០៦​ និង​ ៣០​ នាទីព្រឹក​  ថ្ងៃ​ទី១១ ខែ តុលា​  ឆ្នាំ​ ២០២២ បានហៅជនសង្ស័យយកមកសួរនាំតែជនសង្ស័យមិនព្រម​សារភាពថាខ្លួនជាអ្នកយករបស់នោះទេតែក្រោយពីឆែកមេីល​កាមេរ៉ា​សុវត្ថិភាព​​ ឃេីញជន​សង្ស័យ​ដេីរចូលបន្ទប់​ជនសង្ស័យ​រងគ្រោះ​ពិត​ប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បី​ចាត់ការបន្តតាម​នីតិវិធី​ច្បាប់​ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖