ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹង÷នៅវេលាម៉ោង ០០និង១០នាទី ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងករណីចោរចូលលួចសម្ភារ:ក្នុងបន្ទប់ជួល១កន្លែង ដែលស្ថិតនៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះជាអ្នកជួលបន្ទប់ឈ្មោះ រស់ សុភក្ដី ភេទ ស្រី អាយុ២៤ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិកេីតហេតុខាងលេី។
ជនសង្ស័យឈ្មោះ ចន វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
សមត្តកិច្ចបានបន្តថា÷ សម្ភារៈដែរបានបាត់ ខ្សែ.ករផ្លាកទីន(តម្លៃ៥០០$) មួយខ្សែ នឹងនាឡិកាដៃមួយគ្រឿង ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្ដិ៍ស្ទឹងកាច់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកសាលាក្រៅបានធ្វេីការជ្រាវជ្រាវរកជនសង្ស័យរហូតដល់ម៉ោង០៦ និង ៣០ នាទីព្រឹក ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២២ បានហៅជនសង្ស័យយកមកសួរនាំតែជនសង្ស័យមិនព្រមសារភាពថាខ្លួនជាអ្នកយករបស់នោះទេតែក្រោយពីឆែកមេីលកាមេរ៉ាសុវត្ថិភាព ឃេីញជនសង្ស័យដេីរចូលបន្ទប់ជនសង្ស័យរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស សារ៉េត