ព័ត៌មានទាន់ហេតុការណ៍៖

ចិត្តក្តៅដូចគូទឆ្នាំង! នគរបាលចរាចរណ៍ថា “ជិះម៉ូតូ ល្មើសភ្លើងស្តុបក្រហមហើយទុកម៉ូតូចោលឱ្យយកទៅណាទៅទៅ រួចទៅបាត់”

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានប្រកាសថា សូមជំរាបជូនដំណឹងដល់ម្ចាស់ម៉ូតូដែលមានភិនភាគ(កំពង់ចាម1X-3406) ដូចក្នុងរូបនេះ បច្ចុប្បន្នម៉ូតូ រក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។

អធិការដ្ឋានបានបន្តថា បើអ្នកបើកបរជាម្ចាស់ផ្ទាល់ សូមមកទទួលយកប័ណ្ណពិន័យ និងធ្វើកិច្ចសន្យាអប់រំ។ ប៉ន្តែបើអ្នកបើកបរ ជាអ្នកខ្ចីម៉ូតូរបស់គេ សូមជូនដំណឹងដល់ម្ចាស់ម៉ូតូផង។

ពាក់ព័ន្ធករណីនេះហ្វេកប៊ុកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានរៀបរាប់ដដែលៗថា ក្រោយជិះម៉ូតូ ល្មើសភ្លើងស្តុបក្រហមហើយ បាន ទុកម៉ូតូចោល ដើរចេញទៅបាត់ មិនទទួលការការអប់រំពីសមត្ថកិច្ច ។ បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកម្ចាស់ដើម ក្រែងអ្នកបើកបរខ្ចីម៉ូតូរបស់គេ ឬពាក់ព័ន្ធករណីផ្សេងទៀត ។

សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធ បញ្ជាក់ថាជាម្ចាស់កម្មសិទ្ធមកជាមួយ សូមអរគុណ ។

អធិការដ្ឋានក៏បានបញ្ជាក់រឿងហេតុថា នៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២២ នៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (អនុក្រឹត្យលេខ៣៩ អនក្រ)ត្រង់ចំណុចស្តុបលំហែ ស្ថិតក្នុងបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម មានម៉ូតូ ០១គ្រឿង ម៉ាក ឃ្យូបុិច ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1X3406 បើកបរ ល្មើសភ្លើងស្តុបពណ៌ក្រហម ហើយមិនទទួលកំហុស មិនព្រមទទួលការអប់រំ ព្រមទាំងប្រើពាក្យ ដាក់សមត្ថកិច្ចថាយកម៉ូតូទៅណាទៅទៅ រួចក៏ទុកម៉ូតូចោល ដើរចេញទៅបាត់រហូត មិនឃើញត្រឡប់មកវិញ ទើបសមត្ថកិច្ចយកមករក្សាទុកបណ្តោះសិន ដើម្បីបន្តនីតិវិធី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖