ព័ត៌មានទាន់ហេតុការណ៍៖

តំណាងសម្តេចតេជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

ចែករំលែក៖

ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់ សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន តបតាមការអញ្ជើញរបស់ លោក កាហ្ស៊ីម ចូម៉ាត់ តូកាអ៊ីវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូល រួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាស្ត្រាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។

លោករដ្ឋមន្ត្រីប្រតិភូ បានថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូល ស្ដីពីតួនាទីសំខាន់របស់ CICA ក្នុងការរួមចំណែកកសាងតំបន់អាស៊ីដ៏រឹងមាំ និងរួបរួមគ្នាតាមរយៈ (១) ការគាំទ្រប្រព័ន្ធអន្តរ ជាតិដែលមានមូលដ្ឋានលើច្បាប់ ដោយមានអង្គការសហប្រជាជាតិជាស្នូល ដែលជំរុញកិច្ចសហ ប្រតិបត្តិការជាជាងការប្រឈមមុខដាក់គា្ន (២) ការគោរពអធិបតេយ្យភាព និងឯករាជ្យភាព និងមាគ៌ អភិវឌ្ឍន៍រៀងៗខ្លួនផងដែរ និង (៣) គោលគំនិតនៃសន្តិសុខដ៏ទូលំទូលាយ។

កិច្ចប្រជុំកំពូលត្រូវបានប្រព្រឹត្តឡើងប្រកបដោយជោគជ័យ ដោយមានការចូលរួមពីរដ្ឋសមាជិក រដ្ឋនិងអង្គការសង្កេតការណ៍ អង្គការដៃគូ និងភ្ញៀវរបស់ប្រធាននៃកិច្ចប្រជុំកំពូលសរុបចំនួន ៥៣ ដោយ បានផ្តួចផ្តើមដំណើរការប្រែក្លាយ – CICA ទៅជាអង្គការអន្តរជាតិតំបន់ពេញលេញ និងព្រមទាំងបាន អនុម័តលើសមាជិកភាពថ្មីនៃប្រទេសគុយវ៉ែត ដើម្បីក្លាយជាសមាជិកទី២៨ របស់ CICA។

CICA គឺជាវេទិកាពហុភាគីដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និង ពិភពលោកទាំងមូល។ សម្រាប់ខួប៣០ ឆ្នាំរបស់ CICA មានវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលមួយ ចំនួនដូចជា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋតួកគី និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងចំណោមគណៈប្រតិភូ និងភ្ញៀវកិត្តិយសដទៃទៀត។

នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបានអនុម័តឯកសារលទ្ធផលចំនួន៥ រួមមាន (១) សេចក្តី ថ្លែងការណ៍ទីក្រុងអាស្តាណាស្តីពីការប្រែក្លាយ CICA ពីវេទិកាទៅជាអង្គការអន្តរជាតិ (២) បទប្បញ្ញត្តិ ស្តីពីមូលនិធិ CICA (៣) ផែនការសកម្មភាព CICA ស្ដីពីការអនុវត្តយុទ្ធសាស្ត្រប្រឆាំងភេរវកម្មសកល របស់អង្គការសហប្រជាជាតិ (៤) សេចក្ដីថ្លែងការណ៍ថ្នាក់ដឹកនាំ CICA ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង (៥) សេចក្តីសម្រេចស្តីពីការបន្តអាណត្តិ ប្រធាន CICA របស់កាហ្សាក់ស្ថានសម្រាប់ឆ្នាំ២០២២-២០២៤ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖