ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូ គ.ជ.ប នឹងអញ្ជើញចូលរួមមហាសន្និបាត លើកទី៥នៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក និងសន្និសីទអន្តរជាតិនៅអាហ្រ្វិកខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB ប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប នឹងអញ្ជើញចូលរួមមហាសន្និបាត លើកទី៥ និងសន្និសីទអន្តរជាតិស្ដីពី “​” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ជាមួយប្រទេសដែលជាសមាជិក A-WEB សរុប ១០៩ ប្រទេស។

 គណៈប្រតិភូ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ហើយឆ្លៀតក្នុងឱកាសចេញដំណើរនោះលោក ឌឹម សុវណ្ណារុំ ប្រធានប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីសារៈសំខាន់នៃព្រឹត្តិការណ៍ខាងលើនេះ វេលាម៉ោង ៦ល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)៕

ដោយ៖ សូរិយា


ចែករំលែក៖