ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

  ខេត្តពោធិ៍សាត់៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២២នេះថា៖​ ដោយអនុវត្តជាប្រចាំតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់ តែល្អប្រសើរនោះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាកានចំនួន០៦នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងចំនួន០២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុង គឹមសែ ឋានៈអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បានចុះល្បាតបង្ក្រាបជនមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើខ្នងប្រឡាយបេតុង ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​ កាលពីវេលាម៉ោង២៣និង២៥នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ លោក នាង វុធ អធិការ បានឲ្យដឹងថា ឈ្មោះ ឌុន ឡុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

ប្រភពដដែលបន្តថា​ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌុន ឡុង និងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់តូច,ថង់រំលែកថ្នាំចំនួន១,ដែកកេះចំនួន១,កូនកាបូបស្ពាយចំនួន១,លុយខែ្មរចំនួន២១,០០០រៀល,នឹងទូរស័ព្ទoppoចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖