ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគាស់ក្រឡបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួ​ន០១នាក់អុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នគរបាលនៃអធិការស្រុកគាស់ក្រឡបានឲ្យដឹងថា កាលពីថ្ងៃ អង្គារ​៨រោច​ខែ​អស្សុជ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩និង៣៥នាទី នៅចំណុចភូមិបឹងរាំង ឃុំធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង​ អនុវត្តតាមយោ​បល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន ​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង ​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍​ឯក​ប៉ាង​ ហៀង​ អធិ​ការនគរបាលស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនរួម​ជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី នៃអធិ​ការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសា​រ​ធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ជនសង្ស័យចំនួន០១នាក់​ឈ្មោះ យ៉ូម យី   ភេទ​ប្រុស​ អាយុ ៤០ឆ្នាំ មាន​ទីលំនៅភូមិ បឹងរាំង ឃុំ ធិបតី ស្រុកគាស់​ក្រឡ ខេត្តបាត់ដំបង ។ 

ប្រភពពីសមត្តកិច្ចបានឲ្យដឹងថា÷ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច វត្ថុតាងដែលដកហូតបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០២ថង់ សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន ០១គ្រឿងចាស់

-ជញ្ជីងថ្លឹង ចំនួន០១

-ដែកកេះ ចំនួន០១

-ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន ចំនួន០១

-ប្រាក់រៀល ចំនួន ១០ម៉ឺនរៀល

-ទុយោសម្រាប់រំលែកថ្នាំញៀនចំនួន០១

-ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ។

ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖