ក្លិប Wolves បាននិយាយជាមួយអតីតគ្រូបង្វឹក Ajax និង Borussia Dortmund លោក Peter Bosz អំពីការងារជាអ្នកចាត់ការទូទៅដែលនៅទំនេររបស់ក្លិបនេះ។ ប្រធានក្លិបលោក Jeff Shi កំពុងបន្តវាយតម្លៃបេក្ខជនដែលសមរម្យដើម្បីជំនួសលោក Bruno Lage ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២ ខែតុលា។
ថ្មីៗនេះលោក Bosz ត្រូវបានក្លិបបារាំង Lyon បណ្តេញចេញ ប៉ុន្តែបុរសវ័យ៥៨ឆ្នាំរូបនេះ នៅតែមានការយកចិត្តទុកដាក់ខ្ពស់នៅទូទាំងទ្វីបអឺរ៉ុប។
ប្រធានក្លិបលោក Shi បានខកខានជម្រើសដំបូងរបស់គាត់លើលោកJulen Lopetegui ដែលចង់បន្តនៅអេស្ប៉ាញ បន្ទាប់ពីត្រូវបាន Sevilla បណ្តេញចេញ។ វាមិនមែនចេញពីសំណួរដែលគ្រូបង្វឹកបណ្ដោះអាសន្នបច្ចុប្បន្នលោក Steve Davis និងលោក James Collins អាចបន្តដឹកនាំរហូតដល់ Premier League សម្រាកសម្រាប់ World Cup នៅពាក់កណ្តាលខែវិច្ឆិកានោះទេ។
ទោះយ៉ាងណាក៏ដោយ ភាគច្រើនអាចអាស្រ័យលើលទ្ធផលនៃការប្រកួតកាលពីថ្ងៃអង្គារនៅទឹកដីក្រុម Crystal Palace ហើយប្រសិនបើពួកគេនៅតែជាអ្នកទទួលខុសត្រូវនោះ ការជួបក្រុម Leicester នៅថ្ងៃអាទិត្យនៅតែអាចបន្តទៅមុខទៀត។
ក្លិប Wolves ក៏បានប្រកាសទៅកាន់អតីតគ្រូបង្វឹកលោក Nuno EspiritoSanto ផងដែរ បើទោះបីជាការវិលត្រឡប់របស់បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមកកាន់ Molineux ត្រូវបានគេចាត់ទុកថាមិនទំនងក៏ដោយ។
គួរបញ្ជាក់ថា ក្រុម Wolves កំពុងឈរលេខ១៧កៀកនឹងក្រុមដែលត្រូវកាត់ចោល ដោយមាន៩ពិន្ទុ ក្នុង១១ប្រកួត ក្រោយពីចាញ់ក្រុមម្ចាស់ផ្ទះ Crystal Palace ២ទល់១ កាលពីរាត្រីថ្ងៃអង្គារ ទី១៨ តុលា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)