ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរ ដែលមិនគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតរបស់អ្នក និងអ្នកដទៃ ។ ខាងក្រោមនេះជាសកម្មភាពក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរ ដែលមិនគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំនិងប្រព្រឹត្តិផ្ទុយពីច្បាប់ចរាចរណ៍ មកធ្វើការណែនាំ និងចុះកិច្ចសន្យាយ៉ាងតឹងរឹង នៅទីស្នាក់ការស្ថានីយផ្លូវល្បឿនលឿន។

ករណីដែលអ្នកបើកបរត្រូវបានឃាត់ខ្លួនរួមមាន៖

•បើកបរហួសល្បឿនកំណត់

•បើកបរយឺតជាងល្បឿនកំណត់

•បើកបរបញ្រ្ចាសទិសចរាចរណ៍

•បើកបរលើគន្លងផ្លូវអាសន្ន 

•បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង

•បើកបរប្រភេទយានយន្តដែលមិនបានអនុញ្ញាត

•ឈប់សំចតនៅលើផ្លូវល្បឿនលឿនជាដើម។ 

  ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះត្រូវចូលរួមគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់នៅលើផ្លូវល្បឿនលឿន ២៤ម៉ោងជារៀងរាល់ថ្ងៃ លើសពីនេះទៅទៀត គឺដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នាផងដែរ៕

ដោយ : សហការី


ចែករំលែក៖