ខេត្តតាកែវ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីប្រេីប្រាស់ថ្នាំញៀនខុសច្បាប់នឹងដកហូតថ្នាំញៀនមួយចំនួន។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ពេញ វណ្ណឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបានក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ ០៧ កញ្ចប់តូច និងទូរស័ព្ទ ០២គ្រឿង។
ទី២- ឈ្មោះ សឿង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបានទូរសព្ទ័ ០១គ្រឿង។
ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ដឹកនាំដោយលោកអនុសេនីយ៍ឯក មាន វុត្ថា ឋានៈនាយប៉ុស្តិ៍ ចុះល្បាតក្នុងភូមិសាស្ត្របានប្រទះឃើញមុខសញ្ញាជួញដូរថ្នាំញៀន នៅចំណុចភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានឃាត់សួរនាំ និងឆែកឆេរឃើញក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ០៧កញ្ចប់តូច ដកហូតបាន ទូរស័ព្ទ ០៣គ្រឿងតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនបន្ត៕
ដោយ៖សុខាសែនជ័យ