ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូឡូញប្រកាសបញ្ជីទារសំណងពីការខូចខាតដោយសង្គ្រាមលោកលើកទីពីរដល់អាល្លឺម៉ង់

ចែករំលែក៖

ក្រៅពីទាមទារសំណងជាទឹកប្រាក់១,៣២ពាន់ពាន់លានអឺរ៉ូ ទីក្រុង Warsaw បានទាមទារ រដ្ឋាភិបាលទីក្រុង Berlin សងសម្បត្តិវប្បធម៌ដែលអាល្លឺម៉ង់យកទៅរក្សាទុកនៅទីនោះ ។
សារព័ត៌មាន RT នៅថ្ងៃទី ២៨ខែតុលា បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេស ប៉ូឡូញដែលបានប្រកាសបញ្ជីដែល អាល្លឺម៉ង់មានតួនាទីត្រូវតែសងសំណងដល់ប្រទេសប៉ូឡូញក្នុងសង្គ្រាមលោកលើកទីពីរ ។
រដ្ឋាភិបាលទីក្រុង Warsaw បានស្នើដល់ទីក្រុង Berlin សងសំណងពីការខូចខាតទាំងទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើនបង្កឡើងដោយប្រទេសអាល្លឺម៉ង់ ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Annalena Baerbock ដែលបានជួបសមភាគីប៉ូឡូញ លោក Zbigniew Rau នៅក្នុងរដ្ឋធានី Warsaw នៅដើមខែតុលាកន្លងមក ពិភាក្សាស្តីពី ប្រាក់សំណងក្នុងសង្គ្រាមលោកលើកទីពីរ ។
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានលើកឡើងថា អាល្លឺម៉ង់ចាប់ផ្តើមសង្គ្រាមលោកលើកទីពីរ និងវាយប្រហារទៅលើប្រទេសប៉ូឡូញ ។ ក្រោយមករុស្ស៊ីក៏បានចូលរួមនៅក្នុងសង្គ្រាមនោះដែរ ។ ដូច្នេះប្រទេសប៉ូឡូញក៏បានស្នើដល់រុស្ស៊ីសងសំណងផងដែរ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖  laodong.vn


ចែករំលែក៖