ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៨​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៧​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​០២​ ខែវិច្ឆិកា​!

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅយប់ថ្ងៃ​ពុធ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៤៨​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៧​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​០២​ វិច្ឆិកា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៨​នាក់​ រួម​មាន​៖​ ជួញដូរ​ ១៥​ករណី​ ឃាត់​មនុស្ស​​ ១៩​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​​ ៧​នាក់​ ,សម្រួល​ ចាត់ចែង​ ១​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ និងប្រើប្រាស់​ ៧​ករណី​ ឃាត់​មនុស្ស​ ២០​នាក់​(​ស្រី​ ១​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ រួម​មាន​៖​ ប្រភេទថ្នាំមេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ៤៣,៧០​ក្រាម​ និង​៥​កញ្ចប់​តូច​ និង​ កេ​តា​មីន​(ke)​ ស្មេីនិង​ ១១,៦៨​ក្រាម​ ។​

​សូមជម្រាបជូនថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ជាលទ្ធផល​ខាងលើ​នេះមានចំនួន ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាបដូចខាងក្រោម៖​  

១​ /​ កម្លាំង​នគរបាល​មន្ទីរប្រឆាំង​គ្រឿងញៀន​​៖​ ជួញដូរ​ ៦​ករណី​ ឃាត់​ ១០​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ១១​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ៨,៥១​ក្រាម​។​ 

២​ /​ កម្លាំងនគរបាល​ខេត្តបាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ២​ករណី​ ចាប់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ២១,០​ក្រាម​។​ 

៣​ /​ កម្លាំងនគរបាល​ខេត្តកំពង់ចាម​៖​ ចាត់ចែង​ ១​ករណី​ ឃាត់​ ២​នាក់​។​ 

៤​ /​ កម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៥​ក្រាម​។​ 

៥​ /​ កម្លាំងនគរបាល​ខេត្តកំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​។​ 

៦​ /​ កម្លាំងនគរបាល​ខេត្តកំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១១,០៤​ក្រាម​។​ 

៧​ /​ កម្លាំងនគរបាល​ខេត្តកណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​។​ 

៨​ /​ កម្លាំងនគរបាល​ខេត្តក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣​កញ្ចប់​តូច​។​ 

៩​ /​ នគរបាល​រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៧​នាក់​ ចាប់​យក​Ice​ ២,៦៧​ក្រាម​។​ 

១០​ /​ កម្លាំងនគរបាល​ខេត្តព្រះសីហ​នុ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,១៦​ក្រាម​។​ 

១១​ /​ កម្លាំងនគរបាល​ខេត្តត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​

ដោយ​ឡែក​អង្គភាព​កងរាជអាវុធហត្ថ​ ១ករណី

១​ /​ កម្លាំង​កងរាជអាវុធហត្ថខេត្ត​បន្ទាយ​មាន​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ke​ ១១,៦៨​ក្រាម​ ៕

ដោយ​៖ស​ តារា​(រូបថត៖ ឯកសារ)


ចែករំលែក៖