ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៤៥នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៥នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់មនុស្ស ១៤នាក់(ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ ,បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ២៩នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាម៉ាទឹកកក(Ice) ស្មេីនិង ៥៤,៥១ក្រាម និង១កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ០,៣៦ក្រាម ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើមានចំនួន ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
១ / កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ២នាក់ ចាប់យកIce ១៧,៨៩ក្រាម។
២ / កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៤,៦៥ក្រាម និងWy ០,៣៦ក្រាម។
៣ / កម្លាំងនគរបាលខេត្តបាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៧ក្រាម។
៤ / កម្លាំងនគរបាលខេត្តកណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / កម្លាំងនគរបាលខេត្តព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១៩ក្រាម។
៦ / កម្លាំងនគរបាលខេត្តសៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់។
៧ / កម្លាំងនគរបាលខេត្តព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២៤,៨០ក្រាម។
៨ / កម្លាំងនគរបាលខេត្តស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៩ក្រាម។
៩ / កម្លាំងនគរបាលខេត្តត្បូងឃ្មុំ៖ បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់ ១នាក់។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២៦ក្រាម។
២ / កម្លាំងកងរាជអាវុធហត្ថខេត្តកែប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,២៦ក្រាម ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ