ព័ត៌មានទាន់ហេតុការណ៍៖

មុខមាត់ស្អាតបាត​ បែជាដេីរលួចកង់​ និងទ្រព្យសម្បត្តិពលរដ្ឋ​ ត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ ឃាត់ខ្លួន

ចែករំលែក៖

 ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ធ្វេីការឃាត់ខ្លួន​ បន្ទាប់ជនសង្ស័យរូបនេះបានធ្វេីសកម្មភាពលួចកង់ប្រជាពលរដ្ឋបានសម្រេច​ កាលពីវេលាម៉ោង០៨​ និង៣០នាទីព្រឹក​ ថ្ងៃសុក្រ​ ទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅក្នុងបុរី​ប៉េងហួត​ ផ្លូវលេខ១​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

      លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣​ បានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ​ សុខ​ ពេជ្រ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ផ្លូវលំ​ ភូមិឬស្សី២​សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។ ចំណែកនារីរងគ្រោះមានឈ្មោះ​ សិទ្ធិ​ អុីម​ អាយុ២៤ឆ្នាំ​ មុខរបរមេផ្ទះ​ ស្នាក់នៅក្នុងបុរី​ ប៉េងហួត​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។ 

    តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបនាងបានទុកកង់មុខផ្ទះដូចរាល់ដង​ ស្រាប់តែមានជនសង្ស័យខាងលេីបានបីឆ្កែដេីរមកជិត​ រួចធ្វេីសកម្មភាពលួចកង់ជិះចេញតែម្ដង​ ។ ភ្លាមៗនារីរងគ្រោះក៏ជិះកង់មួយទៀតដេញតាមរហូតដល់ច្រកចេញចូលបុរី​ ក៏ស្រែកឲ្យសន្តិសុខជួយឃាត់ជនសង្ស័យខាងលេី​ និងនាំខ្លួនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ដេីម្បីចាត់ការតាមច្បាប់តែម្ដង​ ។ 

    នៅចំពោះមុខសមត្ថកិច្ចជំនាញ​ ជនសង្ស័យខាងលេីបានសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចកង់របស់នារីរងគ្រោះពិតប្រាកដមែន​ ។ 

    បច្ចុប្បន្ន​ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ។ ដោយឡែកវត្ថុតាង(កង់)ត្រូវបានសមត្ថកិច្ចប្រគល់ជូននារីរងគ្រោះយកទៅប្រេីប្រាស់ជាធម្មតាវិញ​ផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖