ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធដឹកនាំក្រុមការងារយុវជនគណបក្សខណ្ឌ​កំបូល ក្រុមការងារយុវជនគណបក្សសង្កាត់​ទាំង៧ និងរចនាសម្ព័ន្ធសកម្មជនយុវជនសាខាបក្សភូមិ​ទាំង​៩៣​ភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ​ ១៣កេីត​ ខែកត្តិក​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅបរិវេណបុរីសង្ឃឹមថ្មី​ ភូមិតានួន​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ គណៈកម្មាធិការគណបក្សខណ្ឌកំបូល​ បានរៀបចំពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធដឹកនាំក្រុមការងារយុវជនគណបក្សខណ្ឌ​ ក្រុមការងារយុវជនគណបក្សសង្កាត់​ទាំង៧ និងរចនាសម្ព័ន្ធសកម្មជនយុវជនសាខាបក្សភូមិ​ទាំង​៩៣​ភូមិ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រីកិត្តិបណ្ឌិត​ អុឹង​ កន្ថាផាវី​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌកំបូល​ ដែលមានសមាសភាពចូលរួមចំនួន​ ៦១២​ នាក់​ ក្នុងនោះក្បាលម៉ាស៊ីនយុវជនគណបក្សសង្កាត់ចំនួន​ ៧៥​នាក់​ និងសកម្មជនយុវជនសាខាបក្សភូមិចំនួន​ ៤៦៥​ នាក់​។ #CPP #ដំណេីរឆ្ពោះកាន់ភាពជោគជ័យ ។

សូមបញ្ជាក់ថា : គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចសព្វថ្ងៃ គឺដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ លើក្របខណ្ឌទូទាំងប្រទេស៕

ដោយ៖ សហការី


ចែករំលែក៖