ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៤នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ករណីទូទាំងប្រទេសថ្ងៃទី៦ វិច្ឆិកានេះ!

ចែករំលែក៖

  ភ្នំពេញ៖ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​គរបាលជាតិ​ នៅព្រលប់​ថ្ងៃ​អាទិត្យ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ១៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៦ ខែវិច្ឆិកានេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់រួមមាន៖ 

+ជួញដូរ ២ករណី ឃាត់​មនុស្ស​ ៤នាក់

+ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់​មនុស្ស​ ១នាក់

+ប្រើប្រាស់ ៣ករណី ឃាត់​មនុស្ស​ ៩នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ ខែវិច្ឆិកា រួមមាន៖ម្ស៉ៅ​ក្រាម​ម៉ាទឹកកក​(Ice) ស្មេីនិង​ ២២,៥៨ក្រាម។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលមានចំនួន ៥អង្គភាព បានចូលរួមបង្ក្រាបរួមមាន៖

១ / កម្លាំង​នគរបាល​មន្ទីរប្រឆាំងគ្រឿងញៀន ៖ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ។

២ / កម្លាំងនគរបាលខេត្ត​បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។

៣ / កម្លាំងនគរបាលខេត្ត​ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៦៤ក្រាម ។

៤ / កម្លាំងនគរបាលខេត្ត​សៀមរាប ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៩៧ក្រាម ។

៥ / កម្លាំងនគរបាលខេត្ត​ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២,៩៧ក្រាម ៕

ដោយ​៖ស​ តារា​


ចែករំលែក៖