ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញបុរសម្នាក់ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញបុរសម្នាក់ដេកស្លាប់នៅលេីផ្លូវមុខផ្ទះប្រជាពលរដ្ឋដោយមិនដឹងពីមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១១​ ខែវិច្ឆិកាឆ្នាំ​២០២២​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​  ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីងទេ​ វ័យប្រហែល៣០ឆ្នាំជាង​ ពាក់អាវយឺតដៃវែងពណ៌ខ្មៅ​ ស្លៀកខោយឺតជេីងខ្លី។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុសពជនរងគ្រោះមិនដឹងមកពីណាទៅណានោះទេពោលគឺមិនដែលស្គាល់តែម្តង​ នៅព្រឹកថ្ងៃកេីតហេតុខណៈបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្មការិនីរោងចក្រចេញទៅធ្វេីការក៏ឃេីញដេកនៅលេីផ្លូវតែពេលនោះមិនទាន់ដឹងថាស្លាប់នោះទេលុះទៅអង្រួនមេីលទេីបដឹងថាស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង​ និងរង់ចាំខាងជំនាញកោសល្យវិច័យមកពិនិត្យ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖