ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញបុរសម្នាក់ដេកស្លាប់នៅលេីផ្លូវមុខផ្ទះប្រជាពលរដ្ឋដោយមិនដឹងពីមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីងទេ វ័យប្រហែល៣០ឆ្នាំជាង ពាក់អាវយឺតដៃវែងពណ៌ខ្មៅ ស្លៀកខោយឺតជេីងខ្លី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុសពជនរងគ្រោះមិនដឹងមកពីណាទៅណានោះទេពោលគឺមិនដែលស្គាល់តែម្តង នៅព្រឹកថ្ងៃកេីតហេតុខណៈបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្មការិនីរោងចក្រចេញទៅធ្វេីការក៏ឃេីញដេកនៅលេីផ្លូវតែពេលនោះមិនទាន់ដឹងថាស្លាប់នោះទេលុះទៅអង្រួនមេីលទេីបដឹងថាស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងរង់ចាំខាងជំនាញកោសល្យវិច័យមកពិនិត្យ ៕
ដោយ៖សុខាសែនជ័យ