ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញការចុះឈ្មោះបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌុច សុច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់, លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ។ 

គួរបញ្ជាក់ថា ក្នុងរយៈពេល៣៣ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋអញ្ជើញចុះឈ្មោះបោះឆ្នោតថ្នីចំនួន ៣៦២.៤៥៩នាក់ អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ១៥៩,៣៦៤នាក់, អ្នកដែលកែតម្រូវទិន្នន័យចំនួន ៣២,០០៨នាក់ និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ៩៨,៧៨០នាក់។ 

សូមជម្រាបជូនថា​ ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២៕

ដោយ​៖សហការី​


ចែករំលែក៖