ភ្នំពេញ ៖ – ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយក រដ្ឋមន្ត្រីនៃប្រទេសជប៉ុន
– ព្រះចៅស៊ុលតង់ ឯកឧត្តម ថ្នាក់ដឹកនាំ នៃបណ្ត ប្រទេសអាស៊ាន
1 ឯកឧត្តម លោកជំទាវ លោក លោកសី! យើងទាំងអស់គ្នាបានឮ និងមានមោទនភាពចំពោះ
វឌ្ឍនភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន, ជាពិសេស ការអនុវត្ត ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ី ហ្វិក (AOIP) ដែលមានគោលការណ៍ប្រហាក់ប្រហែលគ្នាទៅនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកបើកចំហ និងសេរី របស់ ជប៉ុនជុំវិញការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការ។
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ជារូបវន្តនសពេលនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែងរបស់ជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងទៅឡើយ។ ក្នុងន័យនេះ កម្ពុជាសូមថ្លែងអំណរគុណជប៉ុន ដែលបានផ្តល់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១៦ លានដូស ព្រមទាំង ជំនួយជាង ៣២០ លានដុល្លារអាម៉េរិក សម្រាប់ការផ្គត់ផ្គង់ ឧបករណ៍វេជ្ជសាស្ត្រ ដល់បណ្តាប្រទេសអាស៊ាន រួមទាំង កម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែល កំពុងកើតមាន (ACPHEED) ។
សម្រាប់កម្ពុជា ការចូលជាធរមាន កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់តំបន់ (អា- សិប) នៅក្នុងខែ មករា ឆ្នាំ ២០២២ បានផ្ដល់នូវក្តីសង្ឃឹម និង សុទិដ្ឋិនិយម ក្នុងការស្តារសេដ្ឋកិច្ច និងសន្ទុះនៃកំណើន ប្រកបដោយភាពរឹងមាំឡើងវិញ។ ក្នុងន័យនេះ យើងត្រូវចាប់ ផ្ដើមអនុវត្តកិច្ចព្រមព្រៀមនេះ ឱ្យបានឆាប់ ជាពិសេស តាមរ យៈការបង្កើតលេខាធិការដ្ឋានមួយ កម្ពុជាបានត្រៀមខ្លួន រួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាននេះ នៅរាជ-ធានីភ្នំពេញ។ ជាមួយគ្នានេះ កម្ពុជាសូមស្វាគមន៍ការចូលជា ធរមាននៃពិធីសារទី ១ ដើម្បីធ្វើវិសោធនកម្ម ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ អាស៊ាន-ជប៉ុន (AJCEP)។ ទន្ទឹម នេះដែរ កម្ពុជាសូមស្វាគមន៍ ផែនការការងារឆ្ពោះទៅការបង្កើត «ការរចនា នាអនាគត និង ផែនការសកម្មភាព នៃភាពជាដៃគូ សេដ្ឋកិច្ចអាស៊ាន-ជប៉ុន ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរ- ភាព» ក្នុងឆ្នាំ ២០២៣ និងសំណើស្ដីពីគំនិតផ្តួចផ្តើមដឹកនាំ ដោយវិស័យឯកជន ដើម្បីបង្កើត «ចក្ខុវិស័យសហបង្កើត សេដ្ឋកិច្ចអាស៊ាន-ជប៉ុន សំដៅជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ឆ្ពោះទៅរកការស្ដារឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ រឹងមាំ និងចីរភាព។ ទន្ទឹមនេះដែរ កម្ពុជា ឯកភាព តាមសំណើរបស់ជប៉ុន ក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនប្រចាំឆ្នាំ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សា- វរីយ៍ ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣ ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី!
-ជុំវិញបញ្ហានៅឧបទ្វីបកូរ៉េ អាស៊ានមានការព្រួយបារម្ភ ចំពោះការបន្តបាញ់សាកល្បងមីស៊ីលបាលីស្ទីក ដោយសាធារណ- រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងការបាញ់មីស៊ីល ជា បន្តបន្ទាប់ ដោយភាគីពាក់ព័ន្ធផ្សេងទៀត។ សកម្មភាពទាំង នេះ បានបង្កើនភាពតានតឹង ប៉ះពាល់ដល់ការរំពឹងទុកនៃកិច្ចសន្ទនា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ព្រមទាំងគំរាម កំហែងដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងផ្នែកផ្សេង ទៀត នៃសកលលោក។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេស អាស៊ាន បានចេញសេចក្ដីថ្លែងការណ៍ ចំនួន ២ នៅថ្ងៃទី ៤ ខែ កុម្ភៈ និងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ ដោយអំពាវ នាវឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តនូវការអត់ធ្មត់ជាទី បំផុត ព្រមទាំងបន្តការសន្ទនាដោយសន្តិវិធី និងគោរពតាម សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ (United Nations Security Council – UNSC) ។ ជាមួយគ្នានេះ, យើងបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្ត ដោះស្រាយបញ្ហា មនុស្សធម៌ រួមបញ្ចូលទាំងការដោះស្រាយ ជាបន្ទាន់នូវបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុន(abduction)។
សូមអរគុណ!