ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនីសាន់ណាវ៉ារ៉ាចេញពីការាសសាំងមិនប្រយ័ត្នត្រូវយុវតីជាសិស្ស ២នាក់ជិះម៉ូតូបុករងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថយន្តនីសាន់ណាវ៉ារ៉ាមួយគ្រឿងចេញពីការាសសាំងមិនប្រយ័ត្នត្រូវយុវតីជាសិស្សសាលា២នាក់ជិះម៉ូតូបុកបណ្តាលឱ្យរបួសធ្ងន់បាក់ជើងម្នាក់កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា៖ មុនពេលគ្រោះថ្នាក់មានរថយន្តនីសាន់ណាវ៉ារ៉ាពាក់ស្លាកលេខបន្ទាយមានជ័យ2A.7007 មួយគ្រឿងបានចេញពីដឹកពីដុងម៉ាស៊ូតពេញរថយន្តហើយបើកចេញពីការាសសាំងតេលានៅខាងស្តាំដៃពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ហើយបានបើកឡើងមកផ្លូវគ្មានការប្រុងប្រយ័ត្នត្រូវបានយុវតីសិស្សសាលា២នាក់ជិះម៉ូតូស្គូពីពាក់ស្លាកលេខពោធិ៍សាត់1K.5620ក្នុងទិសដៅពីកើតមកលិចបុកពីមុខពេញទំហឹងបណ្តាលឲ្យរងររបួសធ្ងន់ស្រាល២នាក់ ម្នាក់បាក់កជើងឆ្វេង ដែលជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតរងរបួសស្រាលក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកយកទៅសង្គ្រោះ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងភ្លាមៗគេឃើញមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យវាស់វែងបានយកម៉ូតូ និងរថយន្តចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍ដើម្បីបញ្ជៀសការកកស្ទះផងដែរ។ មន្ត្រីនគរបាលប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តបើកចេញពីការាសសាំងឡើងផ្លូវធំគ្មានការប្រុងប្រយ័ត្នមិនមើលឆ្វេងស្តាំទើបបណ្ដាលឲ្យយុវតី២នាក់ជាសិស្សសាលាជិះម៉ូតូលឿនបុកបណ្តាលឱ្យរងរបួសតែម្ដង។

ក្រោយវាស់វែងរថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវនគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖