ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​៖​ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ដាក់ក្នុងបែ និងស្រះតាំងពីឆ្នាំ២០០២មក​ នៅឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​

ចែករំលែក៖

ខេត្ត​កោះកុង ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃសៅរ៍ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បា​នថ្លែងនៅតាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាងដូច្នេះ​ថា៖ សូមកោតសរសើរ បង ឆេង ឈុន ម្ចាស់កសិដ្ឋាន និងជាប្រធានបណ្តុំអាជីវកម្ម ដែលចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ក្នុងបែ និងស្រះតាំងពីឆ្នាំ២០០២មក នៅឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា ខេត្តកោះកុង​  ហើយបច្ចុប្បន្នទទួលបានការគាំទ្រដោយកម្មវិធី ASPIRE  ដែលចេះគិតគូរពីផែនការចិញ្ចឹមត្រី  និងសិក្សាពីតម្រូវទីផ្សារបានច្បាស់លាស់ និងទទួលជោគជ័យលើផ្សារ ។ 

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី​ ឌិត​ ទីណា​ សុំឱ្យកសិករពង្រីកការចិញ្ចឹមត្រីឱ្យបានកាន់តែច្រើនថែមទៀត ។ 

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​កសិកម្ម​ បានសង្កត់ធ្ងន់ថា​៖​ រដ្ឋបាលជលផលគួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅព្រះសីហនុ មកបំប៉ននៅកសិដ្ឋាននេះ  និងណែនាំមន្រ្តីជំនាញឱ្យបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀត ៕

ដោយ​៖ស​ តារា​


ចែករំលែក៖