ខេត្តកោះកុង ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងនៅតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ សូមកោតសរសើរ បង ឆេង ឈុន ម្ចាស់កសិដ្ឋាន និងជាប្រធានបណ្តុំអាជីវកម្ម ដែលចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ក្នុងបែ និងស្រះតាំងពីឆ្នាំ២០០២មក នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយបច្ចុប្បន្នទទួលបានការគាំទ្រដោយកម្មវិធី ASPIRE ដែលចេះគិតគូរពីផែនការចិញ្ចឹមត្រី និងសិក្សាពីតម្រូវទីផ្សារបានច្បាស់លាស់ និងទទួលជោគជ័យលើផ្សារ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ឌិត ទីណា សុំឱ្យកសិករពង្រីកការចិញ្ចឹមត្រីឱ្យបានកាន់តែច្រើនថែមទៀត ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីកសិកម្ម បានសង្កត់ធ្ងន់ថា៖ រដ្ឋបាលជលផលគួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅព្រះសីហនុ មកបំប៉ននៅកសិដ្ឋាននេះ និងណែនាំមន្រ្តីជំនាញឱ្យបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀត ៕
ដោយ៖ស តារា