ព័ត៌មានទាន់ហេតុការណ៍៖

UN អំពាវនាវឱ្យមានការស៊ើបអង្កេតលើការប្រហារជីវិតឈ្លើយសឹករុស្ស៊ី

ចែករំលែក៖

យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ខែវិច្ឆិកា ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UN) លោក Volker Turk បានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូអ្នកទោសរុស្ស៊ីដែលត្រូវបានប្រហារជីវិតនៅទីក្រុង Luhansk ហើយបានស្នើសុំឱ្យមានការស៊ើបអង្កេតយ៉ាងជាក់លាក់។
លោក Volker Turk បាននិយាយថា “នាយកដ្ឋានឃ្លាំមើលរបស់យើងក្នុងប្រទេសអ៊ុយក្រែនបានវិភាគវីដេអូនេះ ភាពត្រឹមត្រូវគឺខ្ពស់ណាស់។ ត្រូវតែមានការស៊ើបអង្កេតពេញលេញអំពីកាលៈទេសៈដែលនាំឱ្យកើតមានឧប្បត្តិហេតុ ស្វែងរកជនល្មើស និងចាប់ខ្លួនពួកគេ ត្រូវតែទទួលខុសត្រូវ” ។ .
មន្ត្រីអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមេបញ្ជាការយោធាបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនមានសកម្មភាពល្អចំពោះទាហានដែលបានចុះចាញ់ និងកំពុងត្រូវបានឃុំខ្លួន ដោយសកម្មភាពមនុស្សធម៌ មិនត្រូវធ្វើទារុណកម្មលើឈ្លើយសឹកឡើយ។
មុននេះ រុស្ស៊ីបានចោទប្រកាន់កងទ័ពអ៊ុយក្រែនថាបានប្រហារជីវិតឈ្លើយសឹក១០នាក់នៅទីក្រុង Luhansk ទោះបីជាពួកគេបានចុះចាញ់ក៏ដោយ។ អ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនៅឡើយទេ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖