ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅខណ្ឌចំនួនបី ក្នុងរាជធានីភ្នំពេញ។ នេះបេីយោងតាមប្រភពព័ត៍មានពីសេចក្តីជូនដំណឹងរបស់អគ្គីសនីកម្ពុជា។
ជាក់ស្ដែងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា អគ្គីសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F20) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់សែនសុខ សង្កាត់ឃ្មួញ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដូច្នេះអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥ និង៣០នាទីរសៀល។
អគ្គីសនីកម្ពុជា បានឱ្យដឹងទៀតថា ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១១ (GS11-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់មិត្តភាព ខណ្ឌ៧មករា (២) សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឱ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ! ៕
ដោយ៖សហការី