ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា ​៖​ សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន​ នៅខណ្ឌចំនួនបី​ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន​ នៅខណ្ឌចំនួនបី​ ក្នុងរាជធានីភ្នំពេញ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​សេចក្តីជូនដំណឹងរបស់​អគ្គីសនី​កម្ពុជា​។ 

ជាក់ស្ដែង​សេចក្តីជូនដំណឹងនេះ​ បានបញ្ជាក់ថា​ អគ្គីសនី​កម្ពុជា​ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F20) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់សែនសុខ សង្កាត់ឃ្មួញ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដូច្នេះ​អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥​ និង៣០នាទីរសៀល។

អគ្គីសនី​កម្ពុជា​ បានឱ្យដឹងទៀតថា​ ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១១ (GS11-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់មិត្តភាព ខណ្ឌ៧មករា (២) សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឱ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ! ៕

ដោយ​៖សហការី​


ចែករំលែក៖