ព័ត៌មានទាន់ហេតុការណ៍៖

មោទនភាពជាតិ ! អង្គការយូណេស្កូ​ បានគោះញញួរសម្រេចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ «គុនល្បុកតោ​» នៅថ្ងៃទី​ ២៩​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវក្រសួង ដោយគោរពជូន សម្តេចតេជោហ៊ុន សែន ថា, មោទនភាពជាតិ !  អង្គការយូណេស្កូ​ បានគោះញញួរសម្រេចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ ៉គុនល្បុកតោ​៉​ នៅថ្ងៃទី​ ២៩​  ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​ ។

លោកជំទាវរដ្ឋមន្ត្រីបាន សរសេរគោរព ជូន សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់​  

នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​  ក្នុងកិច្ចប្រជុំលេីកទី​ ១៧​ គណកម្មាការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរសម្រេចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ ៉គុនល្បុកតោ​៉​ នៅថ្ងៃទី​ ២៩​  ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:៣១នាទីម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ ម៉ារុក​ ត្រូវគ្នានឹងម៉ោង​     ២២:៣១នាទី​ នៅប្រទេសកម្ពុជាយេីង។ ឯកសារនានា​ រួមទាំងវីដេអូផងនោះ​ នាងខ្ញុំបានផ្ញេីជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហេីយដែរ។   នាងខ្ញុំសូមគោរពជម្រាបជូនពត៌មានត្រឹមនេះសិន​ ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡេីយ ៕ 

ដោយ : សុខ ខេមរា


ចែករំលែក៖