ភ្នំពេញ ៖ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវក្រសួង ដោយគោរពជូន សម្តេចតេជោហ៊ុន សែន ថា, មោទនភាពជាតិ ! អង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ ៉គុនល្បុកតោ៉ នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ ។
លោកជំទាវរដ្ឋមន្ត្រីបាន សរសេរគោរព ជូន សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់
នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ក្នុងកិច្ចប្រជុំលេីកទី ១៧ គណកម្មាការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ ៉គុនល្បុកតោ៉ នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយេីង។ ឯកសារនានា រួមទាំងវីដេអូផងនោះ នាងខ្ញុំបានផ្ញេីជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហេីយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនពត៌មានត្រឹមនេះសិន ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡេីយ ៕
ដោយ : សុខ ខេមរា