ព័ត៌មានទាន់ហេតុការណ៍៖

សល់រយៈពេល ៣ថ្ងៃ ទៀតប៉ុណ្ណោះ ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងឈានចូលមកដល់ សូមប្អូនៗត្រៀមខ្លួនឱ្យបានរួចរាល់

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ផងដែរថា, នេះជាសកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ។ បើយោងតាមការបញ្ជាក់ពី ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា, ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២។

ក្រសួងអប់រំយុវជននិងកីឡា បន្តថា, គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ 

ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot ៕

ដោយ : សហការី


ចែករំលែក៖