ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៤២នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស នៅថ្ងៃទី០១ ខែធ្នូម្សិលមិញនេះ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤២នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ២២នាក់(ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៧នាក់ ,ប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ១៣នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែធ្នូ រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៥១,៤៩ក្រាមនិង៧កញ្ចប់តូច ។មេតំហ្វេតាមីន(Wy) ស្មេីនិង ១២,០៩ក្រាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលអង្គភាពចូលរួមបង្រ្កាបចំនួន ១១អង្គភាព ក្នុងនោះកម្លាំងនគរបាលរាជធានី-ខេត្តចំនួន ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថចំនួន២អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,០២ក្រាម។
២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦,០២ក្រាម។
៤ / កំពត៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ២២,២៤ក្រាម។
៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់។
៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១,៣៣ក្រាម។
៨ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច និងWy ១២,០៩ក្រាម។
៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ៣នាក់ ចាប់យកIce ១,៩៣ក្រាម។
២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១៣,៩៥ក្រាម ៕ដោយ៖ស តារា