ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ ស្តីពីស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៧ – ១៣ ខែធ្នូ ឆ្នាំ២០២២ ) ក្នុងសប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។
ក្រសួង បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕
ដោយ៖ស តារា